ប្រភពៈ ខេមបូរីផត
ដោយៈ វង្សធារ
នៅសល់រយៈពេលត្រឹមតែ 6 ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Apple នឹងប្រារព្ធធ្វើឡើងហើយ ដែលនៅថ្ងៃនោះ យើងនឹងបានឃើញនូវរូបរាង និងពត៌មានលំអិតកាន់តែច្បាស់ពី iPhone ជំនាន់ថ្មី ហើយនៅក្នុងថ្ងៃនោះផ្ទាល់ ក៏ជាថ្ងៃដាក់សម្ភោធអោយប្រើប្រាស់ iOS 8 ជាផ្លូវការផងដែរ។ ជាទម្លាប់របស់ Apple ខ្លួនតែងតែបញ្ចេញកំណែអាប់ដេតថ្មីមួយថ្ងៃ បន្ទាប់ពីសម្ភោធរួច ហេតុដូច្នេះហើយ យើងមានក្តីសង្ឃឹមច្រើនថា ថ្ងៃទី 10 គឺជាថ្ងៃដែល iOS 8 បញ្ចេញអោយប្រើប្រាស់ជាផ្លូវការ។
នេះគឺជាដំណឹងដ៏ល្អមួយ ហើយក៏ជាដំណឹងអាក្រក់សម្រាប់អ្នកប្រើប្រាស់ iDevice
ផងដែរ។ ប្រសិនបើជា iOS 8 នឹងបើកអោយប្រើប្រាស់ជាផ្លូវការមែននោះ
រៀងរាល់ពេលដែលអ្នកចង់អាប់ដេតជំនាន់ iOS រឺ Restore
គឺវាតម្រូវអោយឡើងទៅកាន់ iOS 8 ជាដាច់ខាត មិនអាចជ្រើសរើសយក
iOS ជំនាន់ទាបជាងនេះឡើយ។ រវាង iOS 7.1.2 និង iOS 8
គឺមានលក្ខណៈខុសគ្នាមួយចំនួនធំដែរ ដែល iOS 8
សំបូរទៅដោយមុខងារថ្មីៗជាច្រើន តែរូបរាងគ្មានអ្វីខុសប្លែកពី
iOS 7 ប៉ុន្មានទេ។ មួយវិញទៀត នៅក្នុងកំឡុងពេល iOS 8
បានដាក់សាកល្បងអោយប្រើប្រាស់
ខេមបូរីផតសង្កេតឃើញថាវាមានភាពស្ទក់បន្តិច មិនរលូនដូចទៅនឹង
iOS 7.1.2 នោះទេ (តេស្តសាកល្បងលើ iPad mini)។
មួយវិញទៀត iOS 7.1.2 ក៏មានលទ្ធភាពអាច Jailbreak បានទៀតផង
ដែលអនុញ្ញាត្តិអោយយើងធ្វើការកែកុន តម្លើងកម្មវិធី
និងកម្មវិធីហ្គេមដោយឥតគិតថ្លៃ ប្រើ Tewak
ហើយក៏មានពុម្ពអក្សរខ្មែរ និង
ក្តារចុចខ្មែររួចជាស្រេចផងដែរ។
ដោយឡែកសម្រាប់ iOS 8 វិញ យើងមិនដឹងថាវាអាច Jailbreak
បានភ្លាមៗ រឺក៏ត្រូវរង់ចាំរយៈពេលដល់បួន ប្រាំខែ រឺក៏មិនអាច
jailbreak បានតែម្តង រឺយ៉ាងណាទេ។
អ្នកដែលកំពុងតែប្រើប្រាស់ iPhone 4S,5, 5s, iPad mini, mini retina, iPod
touch 5th, iPad 2 ឡើងទៅ គួរតែគិតគូរពិចារណាអោយបានច្បាស់ថា
តើអ្នកគួរតែតម្លើងទៅកាន់ iOS 8 រឺក៏នៅទ្រាំប្រើ iOS 7.1.2 សិន?
ប្រសិនបើអ្នកមិនចង់ប្រើ iOS 8 ទេ សូមមេត្តាប្រើប្រាស់ iDevice
អ្នកដោយប្រុងប្រយ័ត្ន កុំសូវតម្លើង Tweak
និងប្រើប្រាស់អ្វីច្រើនទៀត ព្រោះវាអាចមានបញ្ហា និងត្រូវ Restore
បាន។ ហើយសម្រាប់អ្នកដែលចង់ដកបទពិសោធន៍ប្រើប្រាស់ iOS 8
ជំនាន់ថ្មី ក៏គួរអោយគិតគូរអោយបានច្បាស់ដែរថា
តើអ្នកពិតជាចង់ប្រើប្រាស់ iOS 8 មែនរឺយ៉ាងណា?
ប្រហែលជារយៈពេលត្រឹមតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ iOS 8
នឹងចាប់ផ្តើមបើកអោយអាប់ដេតជាផ្លូវការហើយ
ប៉ុន្តែវាអាចនឹងយឺតយ៉ាវដល់មួយអាទិត្យបាន។ តើអ្នកគិតថា រវាង
iOS 7.1.x និង iOS 8 មួយណាមានលក្ខណៈពិសេស
និងគួរអោយប្រើប្រាស់ជាង? iOS 8
អាចនឹងបន្ថែមនូវអ្វីពិសេសជាច្រើនទៀត
ដែលយើងមិនអាចស្មានទុកបាន
ហេតុដូច្នេះហើយសូមរង់ចាំតាមដានជាមួយ Cambo ទាំងអស់គ្នា។
No comments:
Post a Comment