03 September 2014

ពត៌មានថ្មីរាយការណ៍​មក​ថា Windows 9 នឹង​ប្រកាស​ចេញ​ចុង​ខែ កញ្ញា ដ៏​ខ្លី​ខាងមុខនេះ!


ប្រភពៈ​ ខេមបូរីផត

មានពត៌មានមិនតិចនោះទេបាន​ចេញ​ផ្សាយ​ជុំ​វិញ​នឹង​ការ​ប្រកាស​ប្រព័ន្ធ​ ប្រតិបត្តិ​ការ​ជំនាន់​ថ្មី​របស់ Microsoft គឺ Windows 9 ដែល​រំពឹង​ទុក​ថា​នឹង​បើក​ចេញ​អោយ​ប្រើ​ប្រាស់​នៅ​ឆ្នាំ 2015 ខាង​មុខ ក្នុង​នោះ​មាន​ពត៌មាន​ខ្លះ​ទៀត​ចេញ​ផ្សាយ​ទៀត​ថា​នឹង​ត្រៀម​ចេញ​នៅ​ដើម ឬ​ចុង​ខែ​តុលា​ឆ្នាំ 2014 នេះ។ យ៉ាង​ណា​មិញ​សម្រាប់​ដំណឹង​រាយ​ការណ៍​មក​ថ្មី និង​ចុង​ក្រោយ​គេ​បង្អស់​របស់​គេហទំព័រ RedMondPie រួម​នឹង The Verge បាន​ប្រាប់​អោយ​ដឹង​ថា Microsoft ត្រៀម​នឹង​សម្ភោធ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​កុំព្យូទ័រ​ជំនាន់​ថ្មី Windows 9 ថ្ងៃ​ទី 30 ខែ កញ្ញា​ឆ្នាំ 2014 ឆាប់ៗ​ខាង​មុខ​នេះ ដែល​វា​មាន​កូដ​ឈ្មោះ THRESHOLD តែ​វា​មិន​មែន​ជា​ជំនាន់​សម្រាប់​អោយ​យើង​ទាំង​អស់​គ្នា​ប្រើ​ប្រាស់​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​វា​ជា​ជំនាន់ Developer សម្រាប់​អ្នក​សរសេរ​កូដ​កម្មវិធី​ប្រើ​ប្រាស់​ប៉ុណ្ណោះ តែ​បើ​អ្នក​ចង់​សាក​ល្បង​ប្រើ​ប្រាស់​ក៏​បាន។ 

ជុំវិញនឹងការប្រកាសចេញ Windows 9 Developer Edition នេះ​ផង​ដែរ វា​នឹង​បង្ហាញ​ផ្លូវ​ក៏​ដូច​ជា​តម្រង់​ទិស​ដល់​ក្រុម​អ្នក​ផលិត​កម្មវិធី ឬ​ហ្គេម​ទាំង​អស់​អោយ​យល់​ដឹង​អំពី​បច្ចេក​វិទ្យា​ថ្មីៗ​ដែល​មាន​នៅ​លើ Windows 9 ពិសេស​គឺ Interface ប្រើ​ប្រាស់​កាន់​តែ​ស្រស់​ស្អាត​ជាមួយ​ប៊ូតុង Start Menu តូច​មួយ និង Removable Charms bar ដែល​សុទ្ធ​សឹង​ជា Features ថ្មី​សម្រាប់​ប្រកួត​ប្រជែង​នឹង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មីៗ​ទៀត​ពិសេស​ គឺ​ Mac OS X Yosemite របស់​ Apple តែម្ដង។ ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​ប្រកាស​ចេញ Windows 9 ដំបូង​គេ​នោះ Microsoft ក៏​ប្រហែល​ជា​នឹង​ប្រកាស​ចេញ​ជំនាន់​ថ្មី​របស់​មុខងារ Cortana ដែល​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ជាង​មុន រួម​នឹង​ការ​ចេញ​ប្រកាស​អំពី​គម្រោង​ក្នុង​ការ​រួម​បញ្ចូល​ប្រព័ន្ធ​ ប្រតិបត្តិ​ការ Windows Phone រួម​គ្នា​នឹង Windows RT ដែល​យើង​អាច​នឹង​ដឹង​អំពី​គម្រោង​នេះ​កាន់​តែ​ច្បាស់​នៅ​ក្នុង​ព្រឹត្តិ​ ការណ៍​ធំ​មួយ​នោះ​ពី Microsoft។
 សរុបសេចក្ដីមកសម្រាប់ប្រិយមិត្តដែល​កំពុង​ប្រើ​ប្រាស់​កុំព្យូទ័រ​ដំណើរ​ការ ​ដោយ Windows មិន​ថា​ជំនាន់​ចាស់ ឬ​ថ្មី ហើយ​ចង់​សាក​ល្បង​ប្រើ​ប្រាស់ Windows 9 អ្នក​ប្រហែល​ជា​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​តម្លើង​វា​លើ​ម៉ាស៊ីន​ហើយ​ ប្រើ​ប្រាស់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ តែ​ត្រូវ​ចង​ចាំ​ថា​វា​គឺ​ជា​ជំនាន់​ដំបូង​ប៉ុណ្ណោះ សម្រាប់​ក្រុម​អ្នក​សរសេរ​កូដ ដូច្នេះ​ប្រាកដ​ជា​មាន​មុខងារ​ខ្លះ​មិន​ទាន់​ដំណើរ​ការ​បាន​ស្រួល​ល្អ​ឥត​ ខ្ចោះ​ទាំង​ស្រុង​នោះ​ទេ លុះ​ត្រា​តែ Windows 9 ចេញ​ជំនាន់ Starter, Professional ឬ Enterprise ជា​ដើម។

No comments:

Post a Comment